ព័ត៌មានក្ដីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Saturday, October 29, 2011

វត្តរតនទីបារាមកោះកែវ (អូរមិច) ព. ស. ២២០១ គ.ស. ១៦៥៧

វត្តរតនទីបារាមកោះកែវ (អូរមិច)
ឆ្នាំកសាង៖ ព.ស ២២០១ គ.ស. ១៦៥៧
អាស័យដ្ឋានភាសាខ្មែរ៖ ភូមិអូរមិច ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង
អាស័យដ្ឋានភាសាយួន៖ xã​ Châu Điền, huyện Cầu Kè, tỉnh Trà Vinh
ព្រះចៅអធិការ៖​ ថាច់​ សាថា
ទូរស័ព្ទលេខ៖(+84)​ 988 057 989 (+84) 743 504 421







Tuesday, October 25, 2011

វត្តជុំប្រាសាទ (ខ្សាច់កណ្តាល ) ព. ស. ២៤១៦ គ. ស. ១៨៧២


វត្តជុំប្រាសាទ (ខ្សាច់កណ្តាល ) Vatt Chum Prasat (Khsach Kandal)
ឆ្នាំកសាងៈ ព. ស. ២៤១៦ គ. ស. ១៨៧២ (១២៩ ឆ្នាំ)
អាសយដ្ឋានៈ ក្រុមទី ៣ ឃុំសំរោង ឡឿងហ្វា ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង
អាសយដ្ឋានជាភាសាយួនៈ khóm 3, Lương Hòa, Châu Thành, Tra Vinh,
ព្រះចៅអធិការព្រះនាម ?
លេខទូរស័ព្ទៈ ?
គេហទំព័រៈ?




View Larger Map



Monday, October 24, 2011

ខ្មែរ​ក្រោម​គាំទ្រ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស

ដោយ កេសរណ្ណីយ្យា/RFA
2011-10-24

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ពល​រដ្ឋ​ខ្មែរ​កណ្ដាល​នៅ​គ្រប់​ទិសទី​ទូទាំង​ពិភព​លោក ដែល​បាន​ជួប​ជុំ​គ្នា​ពិនិត្យ​ពិភាក្សា និង​រួបរួម​គ្នា​ធ្វើ​មហា​បាតុកម្ម​គាំទ្រ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៍ ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ។

មុខវត្តឧណ្ណាលោម ក្រុងភ្នំពេញ ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០០៧៖
ព្រះសង្ឃខ្មែរក្រោមត្រូវអាជ្ញាធរខ្មែរវាយប្រហារក្នុងការធ្វើបាតុកម្មមួយ
ទាមទារឲ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ។


នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​តុលា សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​បាន​លើក​ឡើង​នូវ​ការ​កត់​សម្គាល់​នូវ​ចំណុច​ចម្បង​ៗ មួយ​ចំនួន ដែល​គណ​បក្ស​កាន់​អំណាច​បរាជ័យ​ក្នុង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ។ សេចក្ដី​ថ្លែងការណ៍​បាន​គូស​បញ្ជាក់​ថា បន្ទាប់​ពី​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ របត់​នយោបាយ​បាន​ផ្លាស់​ប្ដូរ​ឃ្លាត​ឆ្ងាយ​ទៅៗ ពី​សន្ធិសញ្ញា​សន្តិភាព​នេះ ទៅ​រក​ការ​ដឹក​នាំ​ប្រទេស​តាប​បែប​កុម្មុយនិស្ត​ផ្ដាច់​ការ​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ​ជា​ទី​បំផុត។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ​បាន​គូស​បញ្ជាក់​អំពី​ឧបសគ្គ​ដ៏​ធំ​បំផុត ដែល​ជា​មូល​ហេតុ​នៃ​ការ​បរាជ័យ​ក្នុង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៍​នេះ ៖ «…បរាជ័យ​ក្នុង​ការ​កសាង​អំណាច​តុលាការ​ឯករាជ្យ ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស៍។ អា​ហ្នឹង​គឺ​បរាជ័យ​ធំ ដែល​ធ្វើ​ឱ្យ​មាន​ការ​រាំងស្ទះ និង​ការ​លំបាក​ក្នុង​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ធំ​ណាស់»។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​បង្ហាញ​អំពី​យន្តការ​ដែល​អាច​ជួយ​ជំរុញ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឱ្យ​បាន​ជោគជ័យ ៖ «ខ្ញុំ​ថា​ដំបូង​ដៃ គឺ​កសាង​តុលាការ​ឯករាជ្យ។ គឺ​ឱ្យ​ចៅក្រម ព្រះ​រាជ​អាជ្ញាធរ កុំ​ចូល​គណ​បក្ស​ណា​មួយ ហើយ​ផ្ដល់​មធ្យោបាយ​គ្រប់​គ្រាន់​ឱ្យ​គាត់ ដើម្បី​គាត់​ធ្វើ​ការ …តាំង​ពី​រឿង​ព្រំដែន​អី​ទៅ។ មួយ​ទៀត គឺ​ឱ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ឯករាជ្យ​ឡើង មាន​សមត្ថភាព​ថែម​ទៀត ឱ្យ​សម្រេច​ថា អ្វី​ដែល​ខុស​ពី​រដ្ឋធម្មនុញ្ញ គឺ​ត្រូវ​បដិសេធ​ចោល។ …រហូត​មក​ដល់​ពេល​នេះ គឺ​មិន​បាន​ធ្វើ​អ៊ីចឹង​ទេ។ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ខ​ប៉ុន្មាន​ប្រការ ប៉ុន្មាន​ហ្នឹង គឺ​បាន​បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ទាំង​អស់​ហើយ ប៉ុន្តែ​យើ​មិន​បាន​អនុវត្ត ព្រោះ​គ្មាន​វិធានការ​ចាប់​បង្ខំ​ឱ្យ​អនុវត្ត»។

សេចក្ដី​ថ្លែងការណ៍​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ក៏​បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​ប្រទេស​ហត្ថលេខី​ទាំង​អស់ សូម​ឱ្យ​ពិនិត្យ​ឡើង​វិញ​នូវ​រាល់​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ដែល​ដឹក​នាំ​ដោយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​ចាត់​វិធានការ​ជា​បន្ទាន់ ដើម្បី​តម្រង់​ទិស​រដ្ឋាភិបាល​ឱ្យ​ទទួល​ខុស​ត្រូវ និង​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​នេះ ៕

Saturday, October 22, 2011

សហព័ន្ធខ្មែរកម្ពុជាក្រោមជួបសមាគមជនជាតិតៃ នៅរដ្ឋអៃអូវ៉ា

ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោមមួយក្រុមបានធ្វើដំណើរទៅទស្សនកិច្ចក្រៅផ្លូវការ នៅ ភូមិរបស់ជនជាតិតៃ (Tai) នារដ្ឋអៃអូវ៉ា សហរដ្ឋអាមេរិក បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរបស់ ខ្លួនដើម្បី បង្កើតសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមនៅរដ្ឋអៃអូវ៉ា កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១១ កន្លងទៅនេះ ។

នៅក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោមបានសំណេះសំណាល គ្នាជាមួយតំណាងក្រុមជនជាតិតៃនៅទីនេះ និងត្រូវបានក្រុមជនជាតិមួយនេះ សំណូម ពរឲ្យប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ជួយណែនាំខ្លួនឲ្យបានចូលជាសមាជិកអង្គការ ប្រជាជាតិគ្មានតំណាង ហៅកាត់ថា UNPO នាពេលអនាគត ។

តៃ (Tay) ជាជនជាតិភាគតិចមួយក្នុងបណ្តាជនជាតិភាគតិច និងជនជាតិដើមទាំង ៥៣ នៅក្នុងប្រទេសវៀតណាម ។ សព្វថ្ងៃជនជាតិតៃកំពុងនិរទេសខ្លួននៅក្រៅប្រទេសជា ច្រើន ក្រោយពីប្រទេសវៀតណាមបានគ្រប់គ្រងទាំងស្រុងដោយរបបកុម្មុយនិស្តចាប់ តាំងពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ៕

ការរៀនអក្សរខ្មែរតាមវត្តនៅខេត្តព្រះត្រពាំង


កម្មវិធីផ្សាយរបស់ទូរទស្សន៍វៀតណាម (VTV 2) ជាភាសាខ្មែរនៅកម្ពុជាក្រោម ។

Thursday, October 20, 2011

ខ្មែរក្រោមស្នើសុំ UN យកលិខិតដាក់ជូនស្ថានទូតវៀតណាម នៅកម្ពុជា

ខែ​តុលា 20, 2011
ដោយ ៖ គឹម បុរី/KKKCCC

មន្ដ្រីអង្គការ សមាគមខ្មែរកម្ពុជាក្រោមចំនួន ៨ រូប កាលពីថ្ងៃទី ១៩ ខែតុលា ម្សិលម៉ិញ នេះ​ បានចូលជួប​ឧត្តម​ ស្នងការនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅ កម្ពុជា ក្នុងគោលបំណងស្នើសុំឲ្យឧត្តមស្នងការ អង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិ មនុស្ស ជួយធ្វើអន្តរាគមន៍ ទៅស្ថានទូតវៀតណាម ដើម្បីឲ្យស្ថានទូតវៀត​ណាមទទួល យកលិខិតរបស់អង្គការ សមាគមខ្មែរកម្ពុជាក្រោម ផង និងស្នើសូមឲ្យតំណាងខ្មែរកម្ពុជា ក្រោម បានជួប​មន្ដ្រីអង្គការសហប្រជាជាតិ មាន​ប្រេសិតពិសេសអង្គការសហប្រជាជាតិ ឬអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងពេលដែលបានមកធ្វើទស្សនៈកិច្ច នៅកម្ពុជា ម្តងៗ ឬ បាន ដាក់របាយការណ៍ ស្ដីពីសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម ជូន​អង្គការសហប្រជា ជាតិផង។

លោក យន្ត ថារូ ប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម
ផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មាន ។


លោក យន្ដ ថារ៉ូ ប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម បានមានប្រសាសន៍ក្នុង កិច្ចជំនួបតំណាង​ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នាទី ស្នាក់ប្រចាំក្រុងភ្នំពេញ ថា ខ្មែរក្រោម​បានបាត់​បង់​សិទ្ធិពលរដ្ឋ សិទ្ធិ​ទទួលបាននូវការ អប់រំ។ ទាក់ទងទៅនឹងវិស័យសាសនា វៀតណាមបានរំលាយវត្ត​អារាម​ព្រះពុទ្ធ​សាស នា​ខ្មែរកម្ពុជា​ក្រោម និងការលុបបំបាត់ភាសាខ្មែរ ជាពិសេសនៅខេត្ត​កំពង់​ឫស្សី ដែល វៀតណាមហៅថា Ben Tre ។ ព្រមទាំង​ការរិតត្បិតសិទ្ធិផ្សេងៗទៀត ដូចជាកុលបុត្រ ខ្មែរក្រោម​ដែល​មាន​បំណង​ចូលបួស​ត្រូវតែសុំការ​អនុញ្ញាត​ច្បាប់​ពី​រដ្ឋា​ភិបាលវៀត ណាម ។ វិស័យវប្បធម៌ ក៏ត្រូវបានវៀតណាម​ប្រែកាឡៃ។ រីឯវិស័យសេដ្ឋកិច្ច លោក ​បានមានប្រសាសន៍ថា វៀតណាមបានបង្កើតផែនការកេងប្រវ័ញ្ចន៍ផល​ប្រយោជន៍ពី ខ្មែរកម្ពុជាក្រោមឲ្យទៅជនជាតិ​ វៀតណាម “ UNHCHR ហ្នឹងជួយអន្តរាគមន៍ធ្វើយ៉ាង ណាឲ្យរដ្ឋាភិបាលវៀតណាមហ្នឹង ជាពិសេសស្ថានទូត វៀត​ណាម នៅកម្ពុជាហ្នឹង ទទួលយកលិខិតបងប្អូនខ្មែរក្រោម កាលណាមិនយកលិខិតនេះ សបញ្ជាក់ឲ្យឃើញ ថា ស្ថាន​ទូតវៀតណាមានការរើសអើង មានការប្រកាន់ពូជសាសន៍ ប្រមាថមើល ងាយដល់ជាតិសាសន៍មួយណាស់”។

ព្រះតេជព្រះគុណ ចៅ សុផាត អនុប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជា ក្រោមបានមានពុទ្ធដីកា​ថា វិស័យអប់រំរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរកម្ពុជា ក្រោមមានការចង្អៀតចង្អល់ខ្លាំងណាស់ និងខ្វះខាត​សម្ភារៈ​ជាច្រើន ថែមទាំងរដ្ឋា ភិបាលមិនបានបើកសិទ្ធិសេរីភាពឲ្យបានទូលំទូលាយឡើយ “ការសិក្សាអក្សរខ្មែរ មាន​តែនៅ តាមវត្តអារាមបន្តិចបន្តួចប៉ុណ្ណោះ ពេលដែលសិក្សាមានខ្វះខាតឯកសារ ជាច្រើនដូចជាឯកសារជាភាសាខ្មែរឯកសារ ប្រវត្តិសាស្ដ្រគឺមិនត្រូវបានអនុញ្ញាតឲ្យ សិក្សាទេ ហើយពិបាកក្នុងការយកសៀវភៅពីស្រុកខ្មែរចុះ ទៅកម្ពុជា​ក្រោម គឺមានការ ហាមឃាត់ បើសិនជាយកទៅបានសុទ្ធតែលួចលាក់ទាំងអស់ គឺមានការដាក់តាមកញ្ឆេរ ដាក់តាម​កន្រ្តក ឬក៏ផ្ញើតាមគេមួយៗទើបបាន”។

រីឯលោក ថាច់ សុវណ្ណ ប្រធានសមាគមខ្មែរកម្ពុជាក្រោម និងអភិវឌ្ឍន៍ បានមានប្រ សាសន៍ឲ្យដឹងផងដែរ​ថា គាត់ធ្លាប់បានចុះទៅស្រុកកំណើត នៅឯកម្ពុជាក្រោម ហើយបាននាំយកសៀវភៅជូនកូនចៅខ្មែរ នៅកម្ពុជាក្រោម​បានអាន និងសិក្សារៀន សូត្រ តែត្រូវបានអាជ្ញាធរវៀតណាមគំរាមលោក និងរឹបយកសៀវភៅទាំងនោះ “គេ ហាមឃាត់ មិនឲ្យយើងយកចូលទៅ ហើយគេចាប់យកទាំងអស់ យើងសុំមកក៏មិនឲ្យ យើងទៀត រឿងទាំងអស់​ហ្នឹងហើយ ជាបញ្ហា មួយដែលរារាំង បិទមិនឲ្យយើងនាំអី ដែលពីស្រុកខ្មែរទៅទេ ហ្នឹងឃើញថាជាការពិត រារាំង និង​បិទនូវសិទ្ធិសេរីភាព សម្រាប់បងប្អូនខ្មែរកម្ពុជាក្រោមដែរ”។

សូមរំឭកផងដែរថា អង្គការ សមាគមខ្មែរកម្ពុជាក្រោម បានធ្វើលិខិតដាក់ជូនរដ្ឋា ភិបាលវៀតណាមតាមរយៈ​ស្ថានទូតវៀតណាប្រចាំកម្ពុជាចំនួន ២ លើកមកហើយ លើកទី១កាលពីថ្ងៃទី ៧ ខែតុលា និងលើកទី២ កាលពីថ្ងៃ​ទី១៤ ខែតុលា ដដែល តែមិនត្រូវបានស្ថានទូតវៀតណាមទទួលយកឡើយ។ ក្នុងលិខិតនោះ បានស្នើសុំ ឲ្យលោក​នាយករដ្ឋមន្ដ្រីវៀតណាម ចាត់វិធានការជាបន្ទាន់ពិនិត្យទៅលើស្ថានភាព សិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើមរបស់​ព្រះ​សង្ឃនិងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលកំបុងឋិតក្រោមការគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាមបច្ចុប្បន្ន។

លោក ស៊ុន សុផា អគ្គលេខាធិការ អង្គការស្ដ្រីខ្មែរកម្ពុជាក្រោម បានប្រាប់អ្នកយក ព័ត៌មានវិទ្យុខ្មែរ​ពិភព​លោក​ថា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សបានទទួលយកលិខិតរបស់អង្គការ សមាគម​ខ្មែរកម្ពុជាក្រោមហើយ កាល ពីព្រឹកថ្ងៃទី ២០ ខែតុលា នេះ ហើយ ហើយនឹងដាក់ជូនបន្តទៅស្ថានទូតវៀតណាម ក្នុង​ពេលឆាប់ៗខាងមុខនេះ ៕

វត្ត គិរីបុប្ផារាម ព. ស. ២៥១១ គ. ស. ១៩៦៨

វត្ត គិរីបុប្ផារាម (Wat Giripuppharama)
ឆ្នាំកសាង៖ ព. ស. ២៥១១ គ. ស. ១៩៦៨
ខេត្តដូនណៃ
អាស័យដ្ឋានភាសាយួន៖ Tổ 16, khu phố 2, phường Phú Bình,
TX Long Khánh, tỉnh Đồng Nai
ព្រះចៅអធិការ៖​ ថាច់ ​ភារិន្ទ
ទូរស័ព្ទលេខ៖(+៨៤)​ ៩០៩៨៨៥៨៥៨ (+៨៤)៦១៣ ៧៨៦៣៤៩

ខ្មែរ​ក្រោម​ដាក់​របាយការណ៍​ស្ដីពី​ការ​រំលោភ​សិទ្ធិ​ទៅ​អ.ស.ប.

2011-10-20
RFA

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​អង្គការ​យុវជន​នៃ​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា បាន​ដាក់​របាយការណ៍​រៀងៗ​ខ្លួន​ជូន​គណៈកម្មាធិការ​ផ្នែក​សិទ្ធិ​កុមារ​នៃ​អង្គការ​សហប្រជាជាតិ ។

សាលា​រៀន​នៅ​ក្នុង​វត្ត​ខ្មែរ​កម្ពុជាក្រោម ឈ្មោះ សាមគ្គី​រង្សី ស្ថិត​នៅ​ខណ្ឌ​មានជ័យ
រាជធានី​ភ្នំពេញ ។ RFA/Danh Hong


នៅ​ក្នុង​របាយ​ការណ៍​នោះ គឺ​ផ្ដោត​ជា​សំខាន់​លើ​ភាព​ក្រីក្រ ការ​ខ្វះ​វិស័យ​អប់រំ​សិក្សា ហើយ​និង​ការ​រំលោភ​សិទ្ធិ​សេរីភាព​ជំនឿ​សាសនា​របស់​កុមារ​ខ្មែរ​ក្រោម និង​កុមារ​ម៉ុងតាញ៉ា ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​វៀតណាម។

ក្នុង​សម័យ​បុរេ​ប្រជុំ​លើក​ទី ​៥៩ របស់​ក្រុម​ការងារ​នៃ​គណៈកម្មាធិការ​ផ្នែក​សិទ្ធិ​កុមារ​ប្រព្រឹត្ត​ទៅ​នៅ​ទីស្នាក់ការ​ធំ​របស់​អង្គការ​សហប្រជាជាតិ ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ វៀត បាន​ឡើង​ថ្លែង​បង្ហាញ​អំពី​ស្ថានភាព​ធ្ងន់ធ្ងរ ដែល​អាជ្ញាធរ​វៀតណាម បាន​តាមដាន និង​រឹតត្បិត​នូវ​រាល់​សកម្មភាព​របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម តាម​វត្ត​អារាម​ព្រះពុទ្ធ​សាសនា នៅ​លើ​ដែនដីសណ្ដ​ទន្លេ​មេគង្គ ជា​ទឹក​ដី​កំណើត​របស់​ខ្លួន។

លោក​គូស​បញ្ជាក់​ថា ស្ថានការណ៍​នេះ​បាន​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​លទ្ធភាព​របស់​កុមារ​ខ្មែរ​ក្រោម​ក្នុង​ការ​សិក្សា​ភាសា និង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។

លោក ថាច់ វៀត ក៏​បាន​លើក​ឡើង​ផង​ដែរ​នូវ​ការ​គាប​សង្កត់​របស់​រដ្ឋាភិបាល​វៀតណាម ដែល​បាន​បិទ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​កុមារ​ខ្មែរ​កម្ពុជា​ក្រោម ក្នុង​ទី​សាធារណៈ ការ​រស់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​នៃ​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ងាយ​ទទួល​រង​គ្រោះ​ក្រោម​ការ​រក​លេស​ចោទ​ប្រកាន់​ថា បាន​និយាយ​ស្ដី​ដែល​ប៉ះពាល់​បំផ្លាញ​រដ្ឋាភិបាល។

សម័យ​ប្រជុំ​រយៈពេល ៤​ថ្ងៃ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១0 ខែ​តុលា នេះ បាន​ពិនិត្យ​ពិចារណា​លើ​របាយការណ៍​របស់​ប្រទេស​វៀតណាម ក្នុង​ចំណោម​ប្រទេស​ដទៃ​ទៀត ព្រម​ទាំង​ជជែក​ពិភាក្សា​ជាមួយ​អង្គការ​ពុំ​មែន​រដ្ឋាភិបាល​មួយ​ចំនួន ដែល​បាន​បញ្ជូន​របាយការណ៍​ផ្សេង​ទៀត​មក​គណៈកម្មាធិការ។

បន្ទាប់​ពី​សម័យ​បុរេ​ប្រជុំ​ជាមួយ​អង្គការ​ពុំ​មែន​រដ្ឋាភិបាល គណៈកម្មាធិការ​នឹង​ធ្វើ​សេចក្ដី​ព្រាង​បញ្ជី​បញ្ហា​ទាំង​ឡាយ ដែល​ត្រូវ​លើក​ទៅ​ដោះស្រាយ​ជា​លាយលក្ខណ៍អក្សរ​ជាមួយ​រដ្ឋាភិបាល​វៀតណាម មុន​ពេល​ដែល​មន្ត្រី​គណៈកម្មាធិការ​ពិនិត្យ​ឡើង​វិញ​នៅ​ឆ្នាំ​ក្រោយ ក្រោម​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ ៕

វត្តមង្គលសាលវ័នឧទ្យានសួស្តី (បឹងគល) ព.ស. ២៣៤៨ គ.ស. ១៨០៤

វត្តមង្គលសាលវ័នឧទ្យានសួស្តី (បឹងគល)
ឆ្នាំករសាង៖ ព.ស. ២៣៤៨ គ.ស. ១៨០៤ ( ២០៧ ឆ្នាំ )
ព្រះចៅអធិការ៖ សឺនសៅ
ទូរស័ព្ទ៖ +(84) 016 4345 1986
អាយ័យដ្ឋាន៖ ភូមិបឹងគល-ឃុំអណ្តូងទឹក-ស្រុកអណ្តូងទឹក-ខេត្តឃ្លាំង
អាស័យដ្ឋានជាភាសាយួន៖ ấp Phú Đức, xã Long Phú,
huyện Long Phú, tỉnh Sóc Trăng.


Wednesday, October 19, 2011

រូបថតកិច្ចប្រជុំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមនៅ Iowa


រដ្ឋអាយអូវ៉ា សហរដ្ឋអាមេរិក ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១១៖
កិច្ចប្រជុំបង្កើតសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមនៅអាយអូវ៉ា ដោយមានការចូលរួមពី លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ។

Saturday, October 08, 2011

វត្ត សិរីឧត្តម ព.ស. ២៥១០ គ.ស. ១៩៦៦

វត្ត សិរីឧត្តម (Vat Seriuttama)
ឆ្នាំកសាង៖ ព.ស. ២៥១០ គ.ស. ១៩៦៦
អាសយដ្ឋាន៖ ភូមិទី ៤ ឃុំឡុកហឹង ស្រុកឡុកនិញ ខេត្តទូលតាមោក
អាសយដ្ឋានជាភាសាយួន៖ Ấp 4 Xã Lộc Hưng, huyện Lộc Ninh, tỉnh Bình Phước
ព្រះចៅអធិការ៖ ព្រះភិក្ខុបញ្ញធម្មោ ថាច់ យ៉ាន់
ទូរស័ព្ទ៖(+84) 988 775 965 – (+84) 1683 374 313

Sunday, October 02, 2011

ខ្មែរ​ក្រោម​បង្កើត​សារមន្ទីរ​ចង​ចាំ​អ្នក​ស្លាប់​ដោយ​សារ​ខ្មែរ​ក្រហម​លាប​ពណ៌

ដោយ ទីន ហ្សាការីយ៉ា/RFA
2011-10-02

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ស្រុក​បាកាន ខែត្រ​ពោធិ៍សាត់ គ្រោង​រៀបចំ​កសាង​សារមន្ទីរ​មួយ ដើម្បី​ចង​ចាំ និង​ស្គាល់​ទីតាំង​ដែល​ខ្មែរ​ក្រហម​បាន​សម្លាប់​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ទីនោះ ។



ដើម​បណ្ដឹង​រដ្ឋប្បវេណី ដែល​ជា​ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ស្រុក​បាកាន ខែត្រ​ពោធិ៍សាត់ កំពុង​ស្វះ​ស្វែង​រក​ជំនួយ​ដើម្បី​កសាង​សារមន្ទីរ និង​ស្តូប ដើម្បី​តម្កល់​ទុក​អដ្ឋិធាតុ​ប្រជា​ពល​រដ្ឋ​ដែល​ស្លាប់​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ឯកសារ​ផ្សេង​ៗ​ទៀត។

មុខវត្តឧណ្ណាលោម ក្រុងភ្នំពេញ ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០០៧៖
ព្រះសង្ឃខ្មែរក្រោមត្រូវអាជ្ញាធរខ្មែរវាយប្រហារក្នុងការធ្វើបាតុកម្មមួយ
ទាមទារឲ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ។


ការ​គ្រោង​ធ្វើ​ស្តូប និង​សារមន្ទីរ​នៅ​ក្នុង​បរិវេណ​វត្ត​រំលេច ឃុំ​រំលេច ស្រុក​បាកាន​នេះ ដោយ​សារ​តែ​គេ​រក​ឃើញ​ថា តំបន់​នោះ​ជា​តំបន់​មួយ​ដែល​ខ្មែរ​កម្ពុជា​ក្រោម​បាន​ទៅ​រស់​នៅ​មុន​គេ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​១៩៣០ ដែល​មាន​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោម​រាប់​ម៉ឺន​នាក់​ទៅ​រស់​នៅ​ទី​នោះ។ ហើយ​ខ្មែរ​ក្រហម​បាន​សម្លាប់​ពួក​គាត់​ស្ទើរ​តែ​ទាំង​អស់ ដែល​គេ​បាន​រក្សា​ទុក​នូវ​អដ្ឋិធាតុ​មក​ដល់​បច្ចុប្បន្ន។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ស្រុក​បាកាន លោក មាស ចាន់ថន មាន​ប្រសាសន៍​ថា លោក​គ្រោង​នឹង​ដាក់​សំណើ​ទៅ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក ស្ថាន​ទូត​បារាំង និង​ស្ថាន​ទូត​នូវែលហ្សេឡង់ ប្រចាំ​នៅ​កម្ពុជា ដើម្បី​សុំ​ថវិកា​យក​មក​សង់​សារមន្ទីរ។ ការ​សង់​សារមន្ទីរ និង​ស្តូប​នេះ ដើម្បី​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ និង​ប្រជា​ពល​រដ្ឋ​ទូទៅ ដឹង​អំពី​ចេតនា​របស់​ខ្មែរ​ក្រហម ក្នុង​ការ​សម្លាប់​ខ្មែរ​កម្ពុជា​ក្រោម។

ឯកសារ​ស្រាវជ្រាវ​របស់​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ខ្មែរ​កម្ពុជា​ក្រោម​មាន​លក្ខណៈ​ខុស​ពី​ខ្មែរ​ទូទៅ ដូច​ជា​ភាសា​និយាយ ការ​រស់​នៅ ការ​មក​តាំង​ទី​លំនៅ​ថ្មី​ក្នុង​ប្រទេស​កម្ពុជា​ហើយ​មាន​បង​ប្អូន​រស់​នៅ​លើ​ទឹក​ដី​កំណើត​នៅ​វៀតណាម ភូមិ​ភាគ​ខាង​ត្បូង​ជា​ដើម ដូច្នេះ​ខ្មែរ​ក្រហម​បាន​ដៅ និង​សម្លាប់​ខ្មែរ​កម្ពុជា​ក្រោម​ដោយ​ចេតនា ពី​ព្រោះ​ថា ខ្មែរ​ក្រហម​បាន​ចោទ​ប្រកាន់​ខ្មែរ​កម្ពុជា​ក្រោម​ថា ក្បាល​យួន​ខ្លួន​ខ្មែរ។

ឯកសារ​ដដែល​បាន​បង្ហាញ​ថា ក្នុង​ចំណោម​គុក​ចំនួន ១៩៦​របស់​ខ្មែរ​ក្រហម មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​រក​ឃើញ​ឯកសារ​ខ្មែរ​ក្រហម​បាន​សម្លាប់​ខ្មែរ​កម្ពុជា​ក្រោម​នៅ​គុក​ឃ្លាំង​ព្រះ​ច័ន្ទ ស្ថិត​នៅ​ក្នុង​ស្រុក​ត្រាំកក់ ខែត្រ​តាកែវ ដែល​មាន​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទូទៅ​ស្លាប់​ក្នុង​គុក​នេះ​ចន្លោះ​ពី ១​ម៉ឺន​ទៅ ២​ម៉ឺន​នាក់ ក្នុង​នោះ​ក៏​មាន​ខ្មែរ​កម្ពុជា​ក្រោម​ដែរ។

ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​រួច​ផុត​ពី​សេចក្ដី​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម នៅ​ស្រុក​បាកាន អ្នក​ស្រី ឃុន សាវិន បាន​លើក​ឡើង​ថា នៅ​ជំនាន់​នោះ ឲ្យ​តែ​កម្មាភិបាល​ខ្មែរ​ស៊ើប​ដឹង​ថា​ជា​ខ្មែរ​កម្ពុជា​ក្រោម​គេ​សម្លាប់​ទាំង​អស់។

លោក អាង ចាន់​រិទ្ធិ ជា​អ្នក​សម្របសម្រួល​ដើម្បី​យុត្តិធម៌​ជន​ជាតិ​ភាគ​តិច​រង​គ្រោះ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម។ លោក​មាន​ប្រសាសន៍​ថា ដើមបណ្ដឹង​រដ្ឋប្បវេណី​បាន​ដាក់​លិខិត​ស្នើ​សុំ​ថវិកា​ទៅ​ខាង​សាលាក្ដី​ខ្មែរ​ក្រហម តាំង​ពី​ខែ​មិថុនា ឆ្នាំ​២០១១ មក តាម​រយៈ​មេធាវី​របស់​ពួក​គេ ដើម្បី​កសាង​ស្តូប​នៅ​ក្នុង​ឃុំ​រំលេច​នោះ ប៉ុន្តែ​មក​ទល់​ពេល​នេះ មិន​ទាន់​ដឹង​អំពី​លទ្ធផល​នៅ​ឡើយ។

ខ្មែរ​កម្ពុជា​ក្រោម​បាន​តំាង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៅ​ក្នុង​សំណុំ​រឿង​លេខ​០០២ មាន​ចំនួន​១៣៤​នាក់។ ហើយ​នៅ​ក្នុង​សំណុំ​រឿង​លេខ​០០៤ មាន​ចំនួន​១៣២​នាក់ ដើម្បី​ឲ្យ​តុលាការ​ខ្មែរ​ក្រហម​ទទួល​ស្គាល់​ពួក​គាត់ ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​គោល​បំណង​ឲ្យ​តុលាការ​រក​យុត្តិធម៌​ជូន​ពួក​គាត់។

លោក នេត្រ ភត្រា ជា​អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម។ លោក​បាន​ពន្យល់​ថា ការ​ស្នើ​សុំ​សង់​ស្តូប​រំលឹក​ដល់​អ្នក​រង​គ្រោះ​នេះ វា​ទាក់​ទង​ទៅ​សំណង​ដែល​មាន​ពីរ គឺ​សំណង​សមូហភាព និង​សំណង​ផ្លូវ​ចិត្ត រហូត​មក​ទល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​ការ​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

លោក មាស ចាន់​ថន បាន​អះអាង​ថា កន្លង​មក​ពួក​គាត់​ក៏​ធ្លាប់​ស្នើ​សុំ​ទៅ​ខាង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដែរ ដើម្បី​ឲ្យ​ជួយ​ធ្វើ​សារមន្ទីរ​នេះ។ លោក​បន្ត​ថា ក្រោយ​ពេល​របប​ខ្មែរ​ក្រហម​ដួល​រំលំ​នៅ​ឆ្នាំ​១៩៧៩ លោក​បាន​ប្រមូល​អដ្ឋិធាតុ​រាប់​ពាន់​នាក់​យក​ចេញ​ពី​ក្នុង​រណ្ដៅ​ដែល​ខ្មែរ​ក្រហម​បាន​សម្លាប់ ក្នុង​នោះ​មាន​ជន​ជាតិ​ចាម​ដែរ ប៉ុន្តែ​ក្រោយ​មក​មាន​ការ​បាត់​បង់​ខ្លះ​នៅ​សល់​អដ្ឋិធាតុ​ប្រមាណ ១០០​នាក់​ទេ។

លោក ឆាំង យុ ជា​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។ លោក​បាន​អំពាវនាវ​ដល់​អង្គ​ទូត​នានា​ឲ្យ​ដល់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ក្នុង​ការ​សាង​សង់​សារមន្ទីរ ឬ​កន្លែង​ចង​ចាំ​នេះ ហើយ​មជ្ឈមណ្ឌល​ឯកសារ​ជួយ​ផ្នែក​បច្ចេកទេស និង​ផ្ដល់​ជួន​នូវ​ឯកសារ​នានា​ទាក់​ទង​និង​ខ្មែរ​ក្រោម។ លោក ឆាំង យុ បញ្ជាក់​ថា កន្លង​មក​មជ្ឈមណ្ឌល​ឯកសារ​បាន​ជួយ​គូរ​ប្លង់​រួច​រាល់​ហើយ។

តំណាង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​មក​ពី​ខែត្រ​ផ្សេងៗ​ជិត ៣០០​នាក់ បាន​ជួប​ជុំ​គ្នា​នៅ​វត្ត​រំលេច ខែត្រ​ពោធិ៍សាត់ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​តាម​ប្រពៃណី និង​ធ្វើ​ពិធី​ចងចាំ​ដល់​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម កាលពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១១។ ការ​ជួប​ជុំ​គ្នា​ធ្វើ​ពិធី​រំលឹក​ចង​ចាំ​ជន​រង​គ្រោះ​នេះ ក្នុង​មួយ​ឆ្នាំ​គេ​ធ្វើ​ពីរ​ដង គឺ​នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ។

លោក អាង ចាន់​រិទ្ធិ បាន​បង្ហាញ​របាយការណ៍​ស្រាវជ្រាវ​របស់​លោក​អំពី​ខ្មែរ​កម្ពុជា​ក្រោម​រស់​នៅ​ប្រទេស​កម្ពុជា​មុន​របប​ខ្មែរ​ក្រហម នៅ​ខែត្រ​ពោធិ៍សាត់ និង​ខែត្រ​តាកែវ មាន​ប្រមាណ​ជាង ៧​សែន​នាក់ ប៉ុន្តែ​ក្រោយ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដួល​រលំ នៅ​សល់​ប្រមាណ​ជាង ១​ម៉ឺន​នាក់។

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា មាន​កន្លែង​តម្កល់​អដ្ឋិធាតុ និង​ការ​ចងចាំ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ចំនួន ៨៨​កន្លែង ក្នុង​នោះ​មាន​កន្លែង​ខ្លះ​បាន​ខួច​ខាត​បាត់បង់។ ហើយ​កាល​ពី​ឆ្នាំ​២០០០ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជា​ពល​រដ្ឋ​កសាង ឬ​ជួសជុល​ឡើង​វិញ។ ដែល​គេ​បាន​កសាង​តាំង​ពី​ឆ្នាំ​១៩៨៣ មក។ ហើយ​ក្រោយ​ពី​ឆ្នាំ​២០០០ គេ​បាន​កសាង​ស្តូប​តម្កល់​អដ្ឋិធាតុ​ជា​លក្ខណៈ​បុគ្គល​ចំនួន ៩​កន្លែង​ទៀត៕

សហព័ន្ធខ្មែរកម្ពុជាក្រោមបើកកិច្ចប្រជុំនៅរដ្ឋ កាលីហ្វញ៉ាខាងត្បូង

ដោយសព្វថ្ងៃនេះ រដ្ឋាភិបាលវៀតណាមពុំទាន់បានទទួលស្គាល់ និងគោរពសិទ្ធិសេរី ភាពរបស់ប្រជាពលរដ្ឋខ្មែរក្រោម ក្នុងនាមជាជនជាតិដើមនៅឡើយទេ ។ បេសកកម្ម ជាចម្បងរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមគឺកិច្ចការពារវត្តអារាមព្រះពុទ្ធសាសនា ទំនៀម ទម្លាប់វប្បធម៌ប្រពៃណី ជាកេរតំណែលខ្មែរតាំង ពីសម័យគោកធ្លក ទាមទារឱ្យរដ្ឋាភិបាល វៀតណាម គោរពសិទ្ធិខ្មែរក្រោម ឱ្យបានរស់នៅផុតពីការគាបសង្កត់គ្រប់បែបយ៉ាង ។ ដោយនៅរាត្រីថ្ងៃអាទិត្យ ទី ២ ខែតុលានេះ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋកាលីហ្វ័នី ញ៉ាភាគខាងត្បូងបានរៀបចំជាពិធីជប់លៀងមួយក្រោមអធិបតីភាពនៃលោក តោ គិម ថុង ជាអធិបតីសហព័ន្ធ ។

ការចូលរួមរបស់បងប្អួនខ្មែរជាទួទៅវិភាគទាន ដែលលោកអ្នកបានធ្វើចំពោះសហព័ន្ធ គឺជាសកម្មភាពដ៏មានតម្លៃ ហើយមានន័យជាការចូលរួមស្រោចស្រង់វត្តអារាមខ្មែរជាង ប្រាំរយវត្ត និងប្រជាពលរដ្ឋខ្មែរក្រោម រងគ្រោះដ៏ អភព្វជាងប្រាំបីលាននាក់ ។

គណកម្មាធិការរៀបចំពិធីជប់លៀង នៅភោជនីយដ្ឋាន ហាក់ ហៀង នាទីក្រុងឡុងប៊ិច ។ សូមអញ្ជើញបងប្អូន រួមជាតិខ្មែរជាទួទៅមេត្តាចូលរួម ឱ្យបានច្រើនកុះករកុំបីខាន ។

សូមអរគុណ ។

ព័ត៌មានបន្ថែមសូមស្តាប់សេចក្តីរាយការណ៍ពីវិទ្យុសំឡេងកម្ពុជាក្រោម (VOKK)

គណៈកម្មការសហព័ន្ធខ្មែរកម្ពុជាក្រោមជួបជុំគ្នានៅរដ្ឋកាលីហ្វញ៉ា ខាងត្បូង ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១១ ។ រូបថត៖ VOKK

Saturday, October 01, 2011

វត្តបិដកត្យារាម (ក្នុងស្រុក ) ព.ស. ១១៨៤ គ.ស.៦៤១

វត្តបិដកត្យារាម (ក្នុងស្រុក ) Vatt Piṭakatyārāma (Knong Sruk)
ឆ្នាំកសាងៈ ព.ស. ១១៨៤ គ.ស.៦៤១ (អាយុ ១៣៩៧ ឆ្នាំ )
អាសយដ្ឋានៈ ទីរួមខេត្តព្រះត្រពាំង
អាសយដ្ឋានជាភាសាយួនៈ 53, h. Châu Thành, Tra Vinh, Vietnam ព្រះចៅអធិការព្រះនាម ចន្ទត្ថេរោ ថាច់សុភា
លេខទូរស័ព្ទៈ ?
គេហទំព័រៈ http://watknongsrok.blogspot.com



មើលរូបថតច្រើនទៀត