ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ក្រោយពី សារព័ត៌មាន ព្រៃនគរ បានចេញផ្សាយអត្ថបទនេះមក
មានមតិជជែកគ្នានៅលើបណ្ដាញសង្គម Facebook ពីព្រះសង្ឃ
និងពលរដ្ឋខ្មែរក្រោមជុំវិញការបិទផ្លូវនៅមុខខ្លោងទ្វារខេត្តព្រះត្រពាំង និងពួកគេបានដាក់ចម្ងល់ថា ហេតុអ្វីត្រូវបិទ ?
ក្រុមអ្នកប្រើ Facebook ដែលដឹងហេតុការណ៍នេះ បានបញ្ចេញមតិ
ថា មូលហេតុដែលនាំឲ្យអាជ្ញាធរវៀតណាមបិទផ្លូវនោះ មកពីមាន
រថយនដឹកជញ្ជូនទំនិញបានរត់ទង្គិច បណ្ដាលឲ្យខ្លោងទ្វារនេះ
រង្គោះរង្គើ ទើបគេបិទផ្លូវដើម្បីជួសជុលឡើងវិញ ។
ថ្មីៗនេះ អាជ្ញាធរវៀតណាមបានបិទផ្លូវចរាចរណ៍នៅមុខខ្លោង
ទ្វារខេត្តព្រះត្រពាំងហាមពលរដ្ឋ ធ្វើដំណើរនៅតាមផ្លូវមួយ
នេះ ធ្វើឲ្យមានការងឿងឆ្ងល់ពីពលរដ្ឋខ្មែរក្រោម ។
ព្រះសង្ឃខ្មែរក្រោមនៅកម្ពុជាក្រោមបានប្រាប់សារព័ត៌មាន ព្រៃ
នគរ ដោយមិនទាន់ច្បាស់ការណ៍ថា ការបិទផ្លូវនេះ ប្រហែលជា
អាជ្ញាធរវៀតណាមគ្រោងសាងសង់ ឬ ជួសជុលខ្លោងទ្វារដែល
មានលក្ខណៈខ្មែរចិនយួនមួយនេះ ព្រោះវាទ្រុឌទ្រោម តែព្រះ
សង្ឃខ្មែរក្រោមនៅតែមានក្ដីកង្វល់ជាមុនថា អាជ្ញាធរវៀតណាម
នឹងធ្វើ ឬ សាងសង់ខ្លោងទ្វារនេះជាថ្មីខុសពីទ្រង់ទ្រាយដើម ។
តាមការអះអាងរបស់ពលរដ្ឋខ្មែរក្រោមនៅខេត្តព្រះត្រពាំងថា
ខ្លោងទ្វារនេះ ត្រូវបានអាជ្ញាធរវៀតណាមជួសជុសឲ្យប្រាសចាក
លក្ខណៈដើមរបស់ខ្មែរម្ដងរួចមកហើយ តែត្រូវបានព្រះសង្ឃ
និងពលរដ្ឋខ្មែរក្រោមតវ៉ា ទើបពួកគេធ្វើសងឡើងវិញ តែត្រូវបាន
ដាក់ក្បាច់យួនចិនបន្ថែម ។ ក្រោយពីបក្សកុម្មុយនិស្តយួនចូលត្រួត
ត្រាខ្មែរក្រោមនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ មក ខ្លោងទ្វារ
នេះ ត្រូវបានអាជ្ញាធរវៀតណាមដាក់អក្សរថា "ដឹងគុណលោកប្រ
ធាន ហូ ជី មិញ ដ៏មហិមា ជានិច្ចនិរន្តរ៍" ដើម្បីលើកតម្កើងដល់មេ
បក្សកុម្មុយនិស្តរបស់ពួកគេ ។
កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០១០ ខ្លោងទ្វារស្រុកកញ្ចោង នៃ
ខេត្តព្រះត្រពាំង បានស្រុតបាក់ដោយចៃដន្យបណ្ដាលឲ្យជនជាតិ
យួនម្នាក់ស្លាប់ខណៈដែលកំពុងរត់ម៉ូតូកាត់ខ្លោងទ្វារនោះ ៕
| ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១២៖ ខ្លោងទ្វារខេត្តព្រះត្រពាំង ត្រូវបានបិទចរាចរណ៍ ។ |
| ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១២៖ ខ្លោងទ្វារខេត្តព្រះត្រពាំង ត្រូវបានបិទចរាចរណ៍ ។ |
![]() |
| ខ្លោងទ្វារស្រុកកញ្ចោងបាក់កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០១០ ។ |

No comments:
Post a Comment