ចុច​លើអាសយដ្ឋានខាងក្រោម ដើម្បីតាមដានព័ត៌មានលើគេហទំព័រថ្មី នៃ សារព័ត៌មាន ព្រៃនគរ

ព័ត៌មានក្ដីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Saturday, December 29, 2012

សហគមន៍​ខ្មែរ​​នៅ​អូស្ត្រាលី​ខក​ចិត្ត​ចំពោះ​ការ​កាត់​បន្ថយ​ភាសា​ខ្មែរ​តាម​វិទ្យុ ពហុភាសា SBS



ABC
សហគមន៍​ខ្មែរ​នៅក្នុង​ប្រទេស​អូស្រ្តាលីគ្រោង​តវ៉ា​ទៅនឹង​ការ​កាត់​បន្ថយ​ម៉ោង​ផ្សាយ​​ភាសា​ខ្មែរ​ តាម​វិទ្យុ SBS ដែលជា​ស្ថានប័ន​សោត​ទស្សន៍​ផ្សាយជា​ពហុភាសា​ចំនួនជាង​ ៦០​ ភាសា ។
លោក ឯក សាវត្ថី ជាមេធាវី​​នៅទីក្រុងស៊ីដនីយ៍ ។

តាម​ការ​ឲ្យ​ដំណឹង​ពី​លោក​​ប្រធាន​កម្ម​វិធី​ភាសា​ខ្មែរ​នៃ​​វិទ្យុ SBS មកនោះ ភាសា​ខ្មែរ​​ដែល​​មាន​​ផ្សាយ​​៤​​ដង​ក្នុង​មួយអាទិត្យ ហើយ​ផ្សាយ​ម្ដង​មួយ​ម៉ោង​ នឹង​ត្រូវ​បន្ថយ​​​ឲ្យចុះ​មក​ត្រឹម​ ២​ដង​​ក្នុង​មួយ​អាទិត្យ​វិញ ពោល គឺ​ទម្លាក់​ពី​៤​ម៉ោង​មក​ត្រឹម​តែ​២ម៉ោង​ទេ ដោយ​ចាប់​ផ្ដើម​ពី​ខែ​មេសា​ឆ្នាំ​ ២០១៣​​ នេះ​ទៅ ។ 
ដូច្នេះ​ថាតើ​ការ​កាត់​បន្ថយ​ម៉ោង​ផ្សាយ​ជាភាសា​ខ្មែរ​ពី​៤​ម៉ោង​ឲ្យមកនៅ​ត្រឹម​ ២​ ម៉ោង នឹង​នាំឲ្យ​ប៉ះ ពាល់​យ៉ាងណា​ខ្លះ​សម្រាប់​សង្គម​ខ្មែរ​នៅ​ក្នុង​​ប្រទេស​អូស្រ្តាលីនេះ?

លោកឯក សាវត្ថី ដែលជាមេធាវី​​នៅទីក្រុងស៊ីដនីយ៍ ដែលបាន​សម្ដែងនូវ​ការ​ខក​ចិត្ត​ចំពោះការ​បន្ថយ​ ម៉ោង​ផ្សាយ​នេះ​ ដោយ​​លោក​លើក​ឡើងថា ការកាត់​បន្ថយ​ម៉ោង​ផ្សាយ​ភាសា ខ្មែរ​គឺជាការ បាត់ បង់​មួយ​ដ៏ធំ​សម្រាប់​សង្គម​ខ្មែរ​នៅក្នុង​ប្រទេស​អូស្រ្តាលី ។

No comments: