យោងតាមវិទ្យុអាស៊ីសេរីជាភាសាខ្មែរ ចេញផ្សាយកាលពីថ្ងៃទី ០១ វិច្ឆកា ឆ្នាំ ២០១៣ បាន ឲ្យដឹងថា ទូរទស្សន៍យួន នៅភូមិភាគខាង ត្បូង (កម្ពុជាក្រោម) បានសុំក្រសួងព័ត៌មានខ្មែរ ថតផ្សាយបន្ត ផ្ទាល់ ព្រះរាជពីធីថ្វាយព្រះភ្លើង ព្រះបរមសព អង្គសម្ដេចឪ ព្រះបរមរតនកោដ្ឋ ដើម្បីឲ្យពលរដ្ឋខ្មែរក្រោម បានឃើញ ឯ ប្រជាពលរដ្ឋវៀតណាម ក៏ ចង់ដឹងអំពី ទំនៀមទំលាប់នេះដែរ ។
![]() |
| ពលរដ្ឋខ្មែរក្រោមតម្រង់ជួរចូលគោរពព្រះបរមសពនៅវាលព្រះមេរ៉ិ៍ ។ |
តាមករអះអាងរបស់ជនរួមជាតិខ្មែរ នៅដែនកម្ពុជាក្រោមថា ទូរទស្សយួនមិនបានផ្សាយនប្តផ្ទាល់ទេ នូវព្រះរាជពិធីថ្វាយព្រះ ភ្លើងព្រះបរមសពអង្គសម្ដេចឪនោះ គឺមាផ្សាយតែតាមរយៈកម្មវិធី ព័ត៌មានតែ បន្តិចបន្តួចតែប៉ុណ្ណោះ ។ ដែលជាហេតុ ធ្វើឲ្យជនរួម ជាតិខ្មែរក្រោមក្ដៅក្រ ហាយយ៉ាងខ្លាំង ចំពោះការភូតភរ របស់យួន ក្នុងរឿងនេះ ។
សូមស្ដាប់សេចក្ដីរាយការណ៍ពិស្ដារ ដោយ លោក ហៅ ឈូន លី ។

3 comments:
បងប្អូនក្តៅក្រហាយគឺខុស ព្រោះរឿងខ្មែរផ្សេងយួនផ្សេង ទោះជាប្រទេសផ្សេងទៀតក៏គេមិនផ្សាយផ្ទាល់ដែរ ព្រោះបើសីហនុសំខាន់គឺសំខាន់សំរាប់តែ ខ្មែរប៉ុណ្ណោះ
តែ ខៀវ កាញ្ញារិទ្ធ បាននិយាយថា វៀតណាមនឹងផ្សាយបន្តផ្ទាល់ដើម្បីខ្មែរក្រោមនៅកម្ពុជាក្រោមបានមើល ។
អាវីស្គីវាថាឲ្យតែធូរពោះហ្នឹង ដើម្បីកុំឲ្យខ្មែរក្រោមមានការជ្រួលច្រាល វាជាចិត្តសាស្រ្តរបស់ពួកកុម្មុយនីស
Post a Comment